តើអាជីវកម្មរបស់អ្នក រួចរាល់ហើយឬនៅសម្រាប់ការពង្រីក?
អាជីវកម្មធុនតូច និងមធ្យមភាគច្រើន ខាតបង់ប្រាក់ចំណេញ 15–20% ដោយមិនបានកត់សម្គល់។ ការហៅទូរស័ព្ទដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ពីអាជីវកម្ម នឹងជួយស្វែងរកបញ្ហាសំខាន់ៗក្នុងអាជីវកម្មរបស់លោកអ្នក ដើម្បីអោយអ្នកធ្វើការដោយមានផែនការ និងមានវប្បធម៍ក្នុងកន្លែងធ្វើការបានត្រឹមត្រូវ ហើយអាចធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើនបានដោយទំនុកចិត្ត។
ប្រសិនបើអ្នកមានអារម្មណ៍ដូច្នោះ អ្នកមិនត្រូវការខំប្រឹងបន្ថែមទៀតនោះទេ — អ្នកត្រូវការប្រព័ន្ធដំណើរការអាជីវកម្មល្អមួយ។
ក្រុមការងារមានអារម្មណ៍ថារវល់/ការងារច្រើន ប៉ុន្តែការងារមិនទៅមុខ
ក្រុមការងារធ្វើការយ៉ាងសកម្ម ប៉ុន្តែការងារអាទិភាពសំខាន់ៗមិនបានដំណើរការ។
គម្រោងបានចាប់ផ្តើម តែមិនបានបញ្ចប់ដោយរៀបរយ ឬបញ្ចប់ដោយបន្សល់ទុកនូវបញ្ហា។
បញ្ហាដដែលៗនៅតែបន្តកើតឡើងម្ដងហើយម្ដងទៀត
ចំណាយពេលក្នុងការដោះស្រាយបញ្ហាបន្ទាន់ៗ តែមិនមានពេលសម្រាប់ការអភិវឌ្ឍ ឬកែរលម្អ
គ្រប់គ្នាគិតថាខ្លួនមានទំនួលខុសត្រូវលើការងារ ប៉ុន្តែមិនមាននណាម្នាក់មានភាពម្ចាស់ការលើការងារពិតប្រាកដ
ស្ថាបនិក/នាយកប្រតិបត្តិ បានក្លាយជាប្រព័ន្ធចម្បងក្នុងក្រុមហ៊ុន
ការសម្រេចចិត្តត្រូវរង់ចាំការអនុម័តពីស្ថាបនិក/នាយកប្រតិបត្តិ
អាជីវកម្មដំណើរការដោយរលូន នៅពេលដែលមានវត្តមានស្ថាបនិក/នាយកប្រតិបត្តិនៅ
បុគ្គលិកតែងតែសួរ/បញ្ជូនបញ្ហា ទៅស្ថាបនិក/នាយកប្រតិបត្តិ សូម្បីតែបញ្ហា/រឿងរាវតូចតាច ជាជាងការស្វែងរកដំណោះស្រាយ។
ម្ចាស់អាជីវកម្មមានអារម្មណ៍ថាជាប់គាំង៖ ដោយត្រូវទទួលខុសត្រូវលើផ្នែកប្រតិបត្តិការ គ្រប់គ្រងធនធានមនុស្ស និងត្រូវដោះស្រាយវិវាទ/បញ្ហាជារៀងរាល់ថ្ងៃ។
បរាជ័យក្នុងការផ្ទេរការងារ ព្រោះលទ្ធផលនិងសិទ្ធក្នុងការសម្រេចចិត្តមិនច្បាស់លាស់។
របាយការណ៍មិនមានភាពស្ថិរភាព ឬមិនអាចទុកចិត្តបាន៖
ទិន្នន័យមានការយឺតយ៉ាវ ឬមិនគ្រប់គ្រាន់ ឬមិនមានស្ដង់ដា។
អ្នកគ្រប់គ្រងចំណាយពេលជជែកអំពីតួលេខ ជាជាងការសម្រេចចិត្តលើសកម្មភាពបន្ទាប់។
មិនមានប្រភពទិន្នន័យដែលទុកចិត្ត សម្រាប់ការលក់ ស្តុក សាច់ប្រាក់ ឬបំណុលត្រូវទទួល។
ទិន្នន័យត្រូវបានក្រុមការងារគ្រប់គ្រងក្នុងឯកសារ ឬ Chat ឬកំណត់ហេតុផ្ទាល់ខ្លួន មិនមានស្ដង់ដារទិន្នន័យរួម។
KPI ត្រូវបានប្ដូរដោយអ្នករៀបចំរបាយការណ៍
តួនាទី និងការទទួលខុសត្រូវមិនច្បាស់លាស់
មានតែឈ្មោះតួនាទី ប៉ុន្តែលទ្ធផលការងារមិនមានអ្នកទទួលខុសត្រូវច្បាស់លាស់។
ពាក្យ “នេះមិនមែនជាការងាររបស់ខ្ញុំទេ” កើតឡើងញឹកញាប់ — ឬក៏មានស្ថានភាពផ្ទុយគ្នា គឺមនុស្សជាច្រើនធ្វើការងារដូចគ្នា និងជាន់គ្នា។
ការបញ្ជូនការងាររវាងក្រុម (លក់ ↔ អ្នកកាន់ស្ដុក ↔ ហិរញ្ញវត្ថុ) មិនដំណើរការល្អ ឬមានការខូចខាតក្នុងដំណាក់កាលផ្ទេរការងារ/បញ្ជូនការងារទៅអ្នកបន្ទាប់។
មិនមានអ្នកជំនួស ដូច្នេះពេលមនុស្សម្នាក់អវត្តមាន ការងារខ្លះត្រូវឈប់ឬយឺត។
ការពិភាក្សាអំពីលទ្ធផលការងារ ពិបាកធ្វើ ព្រោះការរំពឹងទុក និងភារកិច្ចមិនត្រូវបានសរសេរច្បាស់លាស់។
ដំណើរការការងារស្ថិតនៅតែក្នុងចិត្តបុគ្គលិក
មិនមានដំណើរការការងារ (SOPs) ច្បាស់លាស់ ឬមានតែចាស់ៗមិនមានការធ្វើបច្ចុប្បន្នភាព ឬមិនត្រូវបានអនុវត្តតាម។
ការបណ្តុះបណ្តាលបុគ្គលិកថ្មីចំណាយពេលយូរ ហើយគុណភាពការងារមិនស្មើគ្នា។
កំហុសកើតឡើងជាញឹកញាប់ ព្រោះដំណើរការការងារមិនមានស្តង់ដារ។
អាជីវកម្មមិនអាចពង្រីកបាន ព្រោះការអនុវត្តការងារពឹងផ្អែកលើមនុស្សសំខាន់ៗមួយចំនួនតិចប៉ុណ្ណោះ។
ការគ្រប់គ្រង និងការត្រួតពិនិត្យមិនមានប្រព័ន្ធច្បាស់លាស់ ដូច្នេះហានិភ័យអាចកើនឡើងយ៉ាងស្ងៀមស្ងាត់ (ឧ. ស្តុក, សាច់ប្រាក់, ឥណទាន, តម្លៃលក់)។
បង្កើតការប្រជុំច្រើន ប៉ុន្តែមិនបង្កើតការអនុវត្ត
កិច្ចប្រជុំយូរ ពេលវេលាច្រើន ប៉ុន្តែសេចក្ដីសម្រេចមិនមានភាពច្បាស់លាស់។
គ្មានកាលវិភាគថេរ គ្មានកញ្ចប់ KPI, និងមិនមានការរៀបចំប្រជុំប្រចាំសប្តាហ៍ឲ្យបានទៀងទាត់
កិច្ចការដែលត្រូវធ្វើ មិនត្រូវបានតាមដាន ឬគ្មានអ្នកទទួលខុសត្រូវ/កាលបរិច្ឆេទប្រគល់កិច្ចការច្បាស់លាស់
ក្រោយបញ្ចប់កិច្ចប្រជុំក្រុមនីមួយៗចេញដោយ ការយល់ខុសគ្នាអំពីអាទិភាពនៃការងារ។
ការលើកឡើងពីបញ្ហាដោយអារម្មណ៍ឬដោយចៃដន្យ ជំនួសឲ្យការប្រើប្រាស់ស្ដង់ដារឬច្បាប់។
នៅពេលរោគសញ្ញាទាំងនេះកើតឡើង ចម្លើយមិនមែនដោយសារ “ខំធ្វើការលើស” នោះទេ
ប៉ុន្តែចម្លើយគឺ ត្រូវដំឡើងប្រព័ន្ធប្រតិបត្តិការច្បាស់លាស់ដើម្បីឱ្យការងារត្រូវអនុវត្ត និងអាចព្យាករណ៍លទ្ធផលទុកជាមុនបាន។
ចង់បានការវិភាគអាជីវកម្មលឿនមែនទេ?
ធ្វើការណាត់ដើម្បីវិភាគអាជីវកម្មរបស់អ្នករយះពេល 30 នាទី យើងកំណត់សម្គាល់ចំណុចខ្សោយក្នុងការអនុវត្តការងារ និងកំណត់វិធីដោះស្រាយដ៏លឿនបំផុត។
នៅ Kaxonsys យើងជួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ឲ្យឆ្លងទៅរកកម្រិតកំណើនដោយផ្តល់ដំណោះស្រាយជាក់ស្តែង និងអាចអនុវត្តបាន ដើម្បីអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការឲ្យកាន់តែមានវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារ។
"
តើអាជីវកម្មរបស់អ្នកនឹងប្រែទៅដូចម្តេចនៅពេលមានប្រព័ន្ធប្រតិបត្តិការត្រឹមត្រូវ
នេះជាអ្វីដែលប្រែប្រួល ពេលអាជីវកម្មរបស់អ្នកមានដំណើរការលើ ការទទួលខុសត្រូវលើការងារ + ដំណើរការការងារច្បាស់លាស់ + មានទិន្នន័យប្រចាំសប្តាហ៍
ទិន្នន័យប្រចាំសប្ដាហ៍ដែលត្រឹមត្រូវអាចទុកចិត្តបាន
អ្នកដឹកនាំចំណាយពេលតិចក្នុងការជជែកវែកញែកអំពីទិន្នន័យ និងចំណាយពេលច្រើនលើការសម្រេចចិត្តក្នុងសកម្មភាពការងារ
មានការទទួលខុសត្រូវច្បាស់លាស់លើការងារ (កាត់បន្ថយការពឹងផ្អែកលើម្ចាស់អាជីវកម្ម)
នៅក្នុងផ្នែកនីមួយៗ ត្រូវមានការកំណត់ការទទួលខុសត្រូវលើការងារ (ម្ចាស់ការ) និងតួនាទីប្រតិបត្តិ (ទំនួលខុសត្រូវ)
ការប្រជុំខ្លី ការតាមដានខ្លាំង
កញ្ចប់ KPI ត្រូវបានរៀបចំមុនកិច្ចប្រជុំ
ដំណើរការការងារសំខាន់ៗត្រូវបានគូសចេញជាផែនទី និងការកែលម្អ
មើលឃើញពីចំណុចខ្វះខាត និងចំណុចបរាជ័យ
បញ្ហាដដែលៗ មានកើតមានតិច (វិន័យក្នុងការអនុវត្តការងារពិតប្រាកដ)
ការត្រួតពិនិត្យប្រចាំសប្តាហ៍ជួយទប់ស្កាត់បញ្ហាដដែលៗមិនឱ្យកើតឡើងម្ដងហើយម្ដងទៀត
ប្រព័ន្ធដែលក្រុមការងារអាចដំណើរការបានដោយមិនត្រូវការអ្នកប្រឹក្សា
ប្រព័ន្ធប្រតិបត្តិការការងារ ក្លាយជាផ្នែកសំខាននៃប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន
តើអ្នកចង់ដឹងសញ្ញាដែលបង្ហាញថាអាជីវកម្ម/ការងាររបស់អ្នកកំពុងជោគជ័យដែរឬទេ?
ធ្វើការកក់ឥឡូវនេះដើម្បីស្វែងយល់ព័ត៌មានបន្ថែមត្រីមតែ 30 នាទី យើងនឹងអាចកត់សម្គាល់ចន្លោះប្រហោងក្នុងប្រតិបត្តិការ និងកំណត់សញ្ញាជោគជ័យសម្រាប់អាជីវកម្មរបស់លោកអ្នក។
អ្នកនឹងដឹងថាវាដំណើរការបានល្អនៅពេល៖
របាយការណ៍ប្រចាំសប្តាហ៍ត្រូវបានប្រគល់ជូន ដោយមិនចាំបាច់តាមសួររក
កិច្ចប្រជុំត្រូវបានបញ្ចប់ដោយកំណត់អាទិភាពការងារច្បាស់ និងអ្នកទទួលខុសត្រូវច្បាស់លាស់
បញ្ហាដែលឡើទៅដល់ CEO មានតិចជាងមុន
បញ្ហាដដែលៗមិនកើតមានឡើងម្ដងទៀតនៅ
បុគ្គលិកថ្មីអាចអនុវត្តការងារបានលឿនជាងមុន និងការងារដែលត្រូវធ្វើឡើងវិញម្ដងទៀតមានតិចជាងមុន
អ្វីដែលយើងធ្វើ
ជួយឲ្យអាជីវកម្មធុនតូច និងមធ្បម (SME) រីកចម្រើនដោយប្រើ ដំណោះស្រាយក្នុងដំណាក់កាល A និងដំណាក់កាល B របស់យើង
ការត្រួតពិនិត្យសុខភាពអាជីវកម្ម
ធ្វើការវាយតម្លៃស៊ីជ្រៅលើផ្នែកហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស ខ្សែចង្វាក់ផ្គត់ផ្គង់ (Supply Chain) និងរៀបចំប្រព័ន្ធឌីជីថល ដើម្បីកំណត់ចន្លោះខ្វះខាតឬចំណុចខ្សោយ
ផែនទី
ធ្វើផែនការក្នុងការអនុវត្តច្បាស់លាស់ដើម្បីប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ និងកាត់បន្ថយការចំណាយនៅក្នុងប្រតិបត្តិការ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ការអនុវត្តជាក់ស្តែង ដើម្បីធ្វើឱ្យក្រុមអនុវត្តការងារប្រចាំថ្ងៃជាប្រព័ន្ធ និងមានតារាងវាស់វែងលទ្ធផលបានយូរនិងមានប្រសិទ្ធភាព
ការប្រតិបត្តិ
សំនួរដែលតែងតែកើតមាន
តើមានអ្វីកើតឡើងខ្លះក្នុងការហៅទូរស័ព្ទរយៈពេល 30 នាទី?
យើងនឹងផ្តោតលើការសួរសំណួរដើម្បីយល់ដឹងពីស្ថានភាពប្រតិបត្តិការពិតប្រាកដរបស់អ្នក (រចនាសម្ព័ន្ធក្រុម របាយការណ៍ ដំណើរការការងារ និងបញ្ហាបច្ចុប្បន្ន ។ល។)។ អ្នកអាចចែលរំលែកព័ត៌មានឬឫសគល់នៃបញ្ហា និងជំហានបន្ទាប់ដែលបានផ្តល់អនុសាសន៍ (ក្នុងដំណាក់កាល A តែម្ដង, ដំណាក់កាល A + ដំណាក់កាល B, ឬការណែនាំដើម្បីឲ្យអ្នកអាចដោះស្រាយបញ្ហាដោយខ្លួនឯង)។ គ្មានការតម្រូវ ឬកាតព្វកិច្ចចាំបាច់ ដែលអ្នកត្រូវធ្វើអ្វីទេ។
តើអ្នកត្រូវការអ្វីពីយើងមុនចាប់ផ្តើម?
មានការបញ្ជាក់បន្តិចបន្តួចតែប៉ុណ្ណោះ។ ជាទូទៅត្រូវការ តារាងរចនាសម្ព័ន្ធក្នុងស្ថាប័ន្, របាយការណ៍ថ្មីៗ, ដំណើរការការងារបច្ចុប្បន្ន ឬឯកសារទាក់ទង ប៉ុណ្ណោះ!
តើការត្រួតពិនិត្យសុខភាពប្រតិបត្តិការអាជីវកម្ម នឹងមានការរំខានដល់ការងារប្រចាំថ្ងៃរបស់អាជីវកម្មទេ?
មិនមានការរំខានទេ។ ការត្រួតពិនិត្យសុខភាពប្រតិបត្តិការអាជីវកម្ម ត្រូវបានរចនាឡើងដើម្បីដំណើរការជាមួយការងារប្រចាំថ្ងៃ។ យើងផ្តោតលើ របៀបប្រតិបត្តិដែលមានប្រសិទ្ធភាពខ្ពស់ ដោយមិនធ្វើការផ្លាស់ប្តូរក្នុងទ្រង់ទ្រាយធំឡើយ។ គោលបំណងគឺកាត់បន្ថយការរំខាន និងកាត់បន្ថយភាពច្របូកច្របល់/ភាពមិនមានរបៀបក្នុងប្រតិបត្តិការ។
តើអ្នកនឹងអនុវត្តការងារ ឬគ្រាន់តែផ្តល់អនុសាសន៍?
ទាំងពីរ! យើងនឹងកសាងមូលដ្ឋានគ្រឺះជាមួយគ្នា ក្នុងដំណាក់កាល A។ បន្ទាប់មកអនុវត្ត និងបង្កើតការងារជាប្រព័ន្ធ ក្នុងដំណាក់កាល B ដោយធ្វើការជាក្រុម។
តើអាជីវកម្មប្រភេទណាដែលសមសម្រាប់ត្រួតពិនិត្យសុខភាពប្រតិបត្តិការអាជីវកម្ម?
ការត្រួតពិនិត្យសុខភាពប្រតិបត្តិការអាជីវកម្មដំណើរការល្អបំផុតសម្រាប់អាជីវកម្មធុនតូច និងមធ្បម (SME) ដែលមានបុគ្គលិកពី 10–200 នាក់ ដែលការរីកចម្រើនបានបង្កើតនូវភាពស្មុគស្មាញ។ វាសមស្របជាពិសេសសម្រាប់អាជីវកម្ម ដែលមានបំបែកជាច្រើនសាខា។
តើយើងនឹងឃើញលទ្ធផលបានឆាប់ប៉ុណ្ណា?
ក្រុម/ផ្នែកភាគច្រើន ចាប់ផ្តើមមានការកែលម្អក្នុងរយះពេល 3-4 សប្តាហ៍ បន្ទាប់ពីប្រព័ន្ធត្រូវបានអនុវត្ត។ វិន័យក្នុងការប្រតិបត្តិការពេញលេញ ត្រូវការពេលប្រហែល 60–90 ថ្ងៃអាស្រ័យលើភាពស្មុគស្មាញ និងការតាមដានពីថ្នាក់ដឹកនាំ។
តើការត្រួតពិនិត្យសុខភាពប្រតិបត្តិការអាជីវកម្ម ជាគម្រោងតែមួយដង ឬជាជំនួយបន្តបន្ទាប់?
អ្នកអាចជ្រើសរើស និងសម្រេចចិត្តបាន។ អតិថិជនរបស់យើងមួយចំនួនធ្វើតែក្នុងដំណាក់កាល A ដើម្បីបង្កើតប្រព័ន្ធ ហើយបន្ទាប់មកដំណើរការប្រព័ន្ធក្នុងក្រុមផ្ទាល់។ ខ្លះទៀតបន្តធ្វើក្នុងដំណាក់កាល A + ដំណាក់កាល B សម្រាប់អនុវត្ត និងផ្លាស់ប្តូរឥរិយាបថនិងអាកប្បកិរិយាក្នុងការធ្វើការ។ ខ្លះទៀតក៏ជ្រើសរើសការគ្រប់គ្រង និងត្រួតពិនិត្យប្រចាំខែ ដើម្បីរក្សាវិន័យក្នុងការប្រតិបត្តិការឱ្យមានភាពខ្លាំង។
តើយើងចាប់ផ្តើមយ៉ាងដូចម្តេច?
ធ្វើការណាត់សម្រាប់កិច្ចពិភាក្សារយៈពេល 30 នាទី។ ប្រសិនបើយើងទាំងពីរយល់ព្រមថា វាសមស្របយើងនឹងស្នើរ ដើម្បីបញ្ជាក់វិសាលភាពការងារឱ្យបានច្បាស់ៗ ផែនការពេលវេលា និងលទ្ធផលដែលត្រូវផ្តល់ ឱ្យច្បាស់លាស់។
© Kaxonsys 2026. All rights reserved.